ព្រះអង្គឌួង ប្រសូតនៅឆ្នាំ ១៧៩៦។ ព្រះអង្គជាបុត្រពៅរបស់ ស្តេចអង្គអេង (១៧៩៤ - ១៧៩៧) ហើយបានភៀសព្រះអង្គទៅគង់នៅប្រទេសថៃ រវាងជាង ១ ទសវត្ស។ ព្រះអង្គឌួង ត្រឡប់មកស្រុកខ្មែរវិញនៅឆ្នាំ ១៨៤១ ដែលយើងអាចទុកថា ព្រះអង្គសោយរាជសម្បត្តិចាប់តាំងពីពេលនោះមកពិតមែន តែ ម្ចាស់ក្សត្រីអង្គម៉ី មិនទាន់ចូលទីវង្គតនៅឡើយ។ ដោយសិទ្ធិសញ្ញារវាង សៀម និងយួន នៅខែឆ្នូ ១៨៤៥ បានស្រុះស្រួលប្រគល់រាជបល្ល័ង្កខ្មែរមក ព្រះអង្គដួងវិញ។
ព្រះអង្គដួង បានទទួលពិធី រាជាភិសេក នៅឧដុង្គ នាថ្ងៃ ៧ មីនា ១៨៤៨ ក្នុងជន្មាយុ ៥២ ព្រះវស្សា ហើយទ្រង់ព្រះនាមាភិធេយ្យ "ព្រះបាទ សម្តេចព្រះ ហរិរក្ស រាមាឥស្សរាធិបតី ព្រះស្រីសុរិយោពណ៌ បរមសុរេន្ទ្រា មហាចក្រត្រាធិរាេជ បរមរាជ... "។ បន្ទាប់ពីឡើងសោយរាជ្យភ្លាម ព្រះអង្គចាប់ផ្តើមកសាងប្រទេសឡើងវិញ ដោយថវិកាពីឃ្លាំងរាជវាំងបង្កើតស្ថាប័នផ្នែកសង្គមកិច្ច ពោលគឺ ប្រជារាស្ត្រក្រីក្រ និងព្រះសង្ឃ អាចមកទទួលអាហារស្រស់ស្រូប និងឆាន់ប្រចាំថ្ងៃ។ ព្រះអង្គបានបន្ថយពន្ធដារនានា ហើយសុវត្ថិភាពក៏បានកើតឡើងវិញក្នុងប្រទេសដោយព្រះអង្គបានបង្កើតរចនាសម្ព័ន្ធនានាសម្រាប់បង្ក្រាបចោរកម្ម និងបទឧក្រិដ្ឋផ្សេងៗ។ នៅឆ្នាំ ១៨៤៨ ព្រះអង្គដួង បានបង្កើតតុលាការសាលាឧទ្ធរណ៍ ហើយព្រះអង្គផ្ទាល់ ជាអធិបតីតុលាការទី ២ នេះ។ ចាប់ពីឆ្នាំ ១៨៥៣ បានចាប់ផ្តើមពិនិត្យសើរើជាទូទៅ នូវមាត្រាច្បាប់នានា ដោយព្រះអង្គបានចូលរួមជាសកម្ម។
ព្រះអង្គឌួង បានឲ្យបោះប្រាក់រូបហង្ស នៅឆ្នាំ ១៨៤៨ ហើយនិងបានកែប្រែរាជការកិច្ចជាទូទៅ។ ព្រះអង្គ ចាប់ផ្តើមឲ្យសង់ កំពែង និងផ្លូវគមនាគមន៍ ហើយរវាងឆ្នាំ ១៨៥០ ព្រះអង្គបញ្ជាឲ្យមន្ត្រីធ្វើកេណ្ឌប្រជាជន ឲ្យធ្វើកំពែងដី ដើម្បីការពារប៉ែកខាងកើតរាជធានីហើយបានយកថវិកាពីឃ្លាំងរាជវាំង ឲ្យកសាងផ្លូវថ្នល់ ដើម្បីឲ្យរាស្ត្រស្រែចំការដឹកជញ្ជូនភោគផលទៅដល់ កំពង់ផែភ្នំពេញ។
ព្រះអង្គបានកែទម្រង់ពុទ្ធសាសនាដោយបញ្ជូនគណៈប្រតិភូ មានមន្ត្រីសេនាបតីខ្មែរ ២ រូបទៅគាល់ស្តេចសៀម នៅថ្ងៃអង្គារ ១២ មេសា ១៨៥៣ ដើម្បីឲ្យស្តេចសៀមបញ្ជូនមកស្រុកខ្មែរវិញ នូវព្រះសង្ឃមួយអង្គ ដែលមានចំណេះដឹងខ្ពង់ខ្ពស់ខាងព្រះពុទ្ធសាសនា ព្រះនាមព្រះមហាប៉ាន ព្រមទាំងសូមឲ្យយកទាំងគម្ពីរព្រះត្រៃបីដក មកផង។ បានសេចក្តីថាពុទ្ធសាសនា គណៈធម្មយុត្តិកនិកាយ ចូលមកកម្ពុជាចាប់ពីពេលនោះមក។
ជនជាតិបារាំងម្នាក់ឈ្មោះ ហងរី មូហូត (HENIE MOUHOT) បានជួបស្តេចអង្គឌួងរវាងឆ្នាំ ១៨៥៨ ហើយបានសរសេរពីរូបសម្បត្តិព្រះអង្គឌួងថា៖ "ព្រះអង្គ ប្រមាណ ៦០ ព្រះវស្សា មានព្រះកាយ ទាប ធាត់ក្រអាញ ព្រះកេសាខ្លី។ ទឹកព្រះភ័ក្ត្រ បានបង្ហាញប្រាជ្ញាញាណវាងវៃ និងមានសមានចិត្តល្អ"។
ព្រះបាទ អង្គឌួង ជារាជឳរសសីលធម៌ និងជាពុទ្ធសាសនានិកជនយ៉ាងខ្លាំងក្លា។
តាមការស្រាវជ្រាវដែលមានមកហើយ ស្នាព្រះហស្ថព្រះអង្គមាន រឿងកាកី និពន្ធនៅឆ្នាំ ១៨១៥ ច្បាប់ស្រី នៅឆ្នាំ ១៨៣៧។
រឿង កាកី
ចំពោះរឿងកាកី អ្នកសិក្សាអក្សរសិល្ប៍ខ្មែរ បានឲ្យតម្លៃយ៉ាងខ្ពង់ខ្ពស់ ជាពិសេសក្នុងសិល្ប៍វិជ្ជានៃការនិព្ធកំណាព្យ។ កាកី ជាពាក្យបាលីមានន័យថា "ក្អែកញី" ហើយកាកីនេះទៀតសោត ជាពាក្យសំគាល់តួអង្គស្រីក្នុងរឿង ហើយនិងជាចំណងជើងរឿងទៀតផង។ រឿងកាកី ជនានុជនខ្មែរយើងស្គាល់សឹងតែរាល់រូប។ រឿងនេះទៀតសោតក្រសួងសិក្សាធិការជាតិ បានបញ្ចូលក្នុងកម្មវិធីសិក្សាថ្នាក់ទី ១ ទំនើប ចាប់តាំងពីស្រុកខ្មែរយើងបានរួចពីនឹមអាណានិគមបារាំងមក។ ពាក្យកាកី ក្នុងផ្នត់គំនិតខ្មែរយើង មានន័យថាជាអត្ថារូប សំគាល់ស្រីមានរូបល្អឆើតឆាយ តែចិត្តចើក រេដូចចុងស្រល់ ក្បត់ប្តី ឬសង្សារជានិរន្តរ៍។ យើងសង្កេតឃើញសេចក្តីប្រៀបធៀប ស្រីរូបល្អក្បត់ចិត្តប្តីនេះ ទៅនឹងនាងកាកី ក្នុងចម្រៀងទំនើប ក្នុងប្រលោមលោក និងក្នុងសម្តីប្រជាជនទូទៅ។ ទាំងនេះបានសេចក្តីថារឿងកាកី មិនមែនស្គាល់តែនៅក្នុងមជ្ឈដ្ឋាន បញ្ញាវន្ត សិស្ស និស្សិត ឬវណ្ណៈអ្នកដឹកនាំនោះទេ ពោលគឺរឿងនេះបានជ្រួតជ្រាបគ្រប់ស្រទាប់វណ្ណៈប្រជារាស្ត្រ។ ដូចនេះរឿងកាកី មានប្រជាប្រិយភាពជាទំហំជាតិទាំងមូល។
រឿងកាកី ដែលអ្នកសិក្សាបានស្គាល់ជាងគេ គឺជាច្បាប់បោះពុម្ពផ្សាយនៅវិទ្យាស្ថានព្រះពុទ្ធសាសនបណ្ឌិត្យ ដោយទាញចេញពីច្បាប់ដើមរបស់ ព្រះអង្គម្ចាស់ក្សត្រី មាលិកា។

The best no deposit casinos - Dr.MCD
ReplyDeleteWhat are the best 고양 출장샵 no deposit casinos in 2020? · Bonuses 충청북도 출장안마 · Casino Withdrawal Methods · Cash out. · 전주 출장마사지 Fast Withdrawals · Deposit Bonuses · 삼척 출장샵 Casino Withdrawal Methods. 광명 출장안마