កើតនៅឆ្នាំ ១៨៩២ នៅភ្នំពេញ ឳពុកលោក ជានាម៉ឺនមន្ត្រី នៃស្តេច នរោត្តម រួចក្រោយមកស្តេច ស៊ីសុវត្ថិ។
វិជ្ជាជីវៈ ក្នុងតុលាការកម្ពុជា
អាយុបាន ១៥ ឆ្នាំ លោកបានប្រលងប្រជែងជាប់ចូលរៀនក្នុង សាលាបកប្រែរបស់អាណានិគមបារាំង នៅឆ្នាំ ១៩០៧។ ដោយវ័យនៅក្មេងពេកសម្រាប់ ការងាររដ្ឋបាលលោកបានទៅបន្តការសិក្សានៅ អនុវិទ្យាល័យ ស៊ីសុវត្ថិ ក្នុងទីក្រុងភ្នំពេញ រហូតដល់ឆ្នាំ ១៩០៩ រួចទៅបន្តឯប្រទេសបារាំង ក្នុងសាលាអាណានិគម ផ្នែកតុលាការ។ ក្រោយមាតុភូមិនិវត្តន៍ លោកបានចូលធ្វើការក្នុងអង្គចៅក្រមកម្ពុជារហូត។
- ឆ្នាំ ១៩២៣ លោកបានទទួលអាសនៈមួយ ក្នុងសាលាឧទ្ធរណ៍ ក្រុងភ្នំពេញ។
- ឆ្នាំ ១៩២៧ បានប្រលងប្រជែងចូលក្នុងសាលាវិនិច្ឆ័យ។
- បន្ទាប់មក លោកត្រូវបានតែងតាំងជាអ្នកជំនួសរបស់ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
លោកបានទៅកាន់តំណែងខ្ពស់បំផុតក្នុង ក្រសួងយុត្តិធម៌ តុលាការ នៃព្រះរាជាណាចក្រកម្ពុជាក្នងឋានៈជា ប្រធានសាលាវិនិច្ឆ័យ។
- ឆ្នាំ ១៩៤១ បានត្រូវតែងតាំងជា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ លោកក៏ជាទីប្រឹក្សាសហភាពបារាំង ផងដែរ។
គ្រឿងឥស្សរិយយស
- COMMANDEUR DE L'ORDRE ROYAL DU CAMBODGE
- CHVALIER DE LA LEGION D'HONNEUR
ជីវិតនយោបាយ៖ មន្ត្រីជាន់ខ្ពស់ របស់ព្រះមហាក្សត្រ
- រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងរដ្ឋាភិបាលទី១ (ស្តេចស៊ីហនុ ពី ១៨ មីនា ដល់ ១៣ សីហា ១៩៤៥)
- តំណែងដដែលក្នុង រដ្ឋាភិបាលទី៣ (ស៊ីសុវត្តិ មុនីរេត ពី ១៧ តុលា ១៩៤៥ ដល់ ១៤ ឆ្នូ ១៩៤៦)
- ថ្ងៃ ១៨ មករា ១៩៤៨ លោកបានជាប់ឆ្នោតចូលក្នុង ក្រុមប្រឹក្សាព្រះរាជាណាចក្រកម្ពុជាដោយ២២១ សម្លេង ក្នុងចំនោម ២២៥ សម្លេង នៃ អ្នកតំណាងមន្ត្រីរាជការ ផ្នែកយុត្តិធម៌។
- នៅជំនាន់នោះដែរ លោកស្ថិតក្នុងចំណាមអ្នកបង្កើតឡើងនូវ "សមាគម សហជីពអ្នករាជការក្នុងជួររដ្ឋបាលកម្ពុជា"។ លោកជា សមាជិក គណៈកម្មាធិការនាយក នៃសមាគមនេះ។
- ក្នុងពេលស្នាក់នៅឯប្រទេសបារាំង ពីខែឧសភា ដល់ ខែកញ្ញា ១៩៤៩ លោកជាសមាជិក គណៈកម្មការអនុវត្ត នៃ សន្ធិសញ្ញា បារាំង-ខ្មែរ ផ្នែកយុត្តិធម៌ និងសន្តិសុខ។
- បានជាប់ឆ្នោតជាថ្មីក្នុង ក្រុមប្រឹក្សាព្រះរាជាណាចក្រ នៅដើមឆ្នាំ ១៩៥០។
- ជា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងរដ្ឋាភិបាលទី ១១ (ស្តេចស៊ីហនុ ពី ៣ ឧសភា ដល់ ៣១ ឧសភា ១៩៥០)។
- ថ្ងៃ ៣១ ឧសភា ១៩៥០ ក្រោយពីលោកយល់ថា មានភាពមិនប្រក្រតីដែលកើតឡើងក្នុងការសើបអង្កេត លើឃាដកម្មទៅលើ លោកនាយករដ្ឋមន្រ្តី អៀវ កើស កាលពីថ្ងៃ ១៤ មករា ១៩៥០ លោកបានថ្វាយពាក្យសុំលាលែងតំណែង តែត្រូវបាន ព្រះមហាក្សត្រប្រកែកមិនអនុញ្ញាត។
- លោកកាន់តំណែងដដែលក្នុងរដ្ឋាភិបាលទី ១២ (ស៊ីសុវត្ថិ មុនីវង្ស ពីថ្ងៃ ២ មិថុនា ដល់ថ្ងៃ ៣១ ឆ្នូ ១៩៥០)។
- ជាសមាជិក នៃក្រុមប្រឹក្សារាជានុសិទ្ធិ ដែលបានបង្កើតឡើងនៅថ្ងៃ ៣១ មេសា ១៩៥១។
- ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់ នៃព្រះរាជបល្ល័ង្ក នៅថ្ងៃ ៦ ឧសភា ១៩៥១។
- លោកបានហែហមព្រះមហាក្សត្រ ឆ្ពោះទៅប្រទសជប៉ុន តាមកប៉ាល់ នៅខែ មេសា ១៩៥២។
- ជា នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសូងមហាផ្ទៃ ព្រមទាំងជា រដ្ឋមន្ត្រីក្រសួងឃោសនាការ ក្នុងរដ្ឋាភិបាលទី ២០ (ពីថ្ងៃ ២៣ វិច្ឆិកា ១៩៥៣ ដល់ថ្ងៃ ៦ មេសា ១៩៥៤)។
- ត្រូវបានតែងតាំងជា ប្រធាននៃប្រតិភូកម្ពុជា ទទួលបន្ទុកក្នុងការចរចាជាមួយ ប្រទេសបារាំង (ក្រិត្យ ថ្ងៃទី ២២ មេសា ១៩៥៤)។
- លោកបានទទួលមរណភាពក្នុងឆ្នាំ ១៩៥៤។

No comments:
Post a Comment